ពិធីចែកសិក្ខូបករណ៍ជូនដល់សមណសិស្សនិងសិស្សានុសិស្សនៅកម្ពុជា

​ កាលពីថ្ងៃពុធ ទី៥ ខែកុម្ភះ ឆ្នាំ២០២៦ កន្លងមកនេះ ព្រះគ្រូចៅអធិការ សុមេធាវី សាយ ប៊ុនថុន តំណាងឲ្យកម្មវិធីសិក្សាវប្បធម៌ និង អក្សរសាស្រ្ដខ្មែរ និមន្ដនាំយក កុំព្យូទ័រ៧ គ្រឿង និងម៉ាសុីនព្រីន១ អាយផេត៥ គ្រឿងចូលរួមក្នុងកម្មវិធីចែកសិក្ខូបករណ៍ជូនដល់សមណសិស្ស និង សិស្សានុសិស្សក្នុងសាលាស្យាបឹងវែង ខេត្តកំពង់ចាម។